“The Royal Government of Cambodia steadfastly adheres to its commitment in realising the aspiration of becoming an upper middle-income country by 2030 and ultimately achieving a high-income country by 2050. […] Cambodia must adhere to the spirit of ‘continued reform and stay proactive’ by trying to build resilience and promote economic diversification.”
For Cambodia to move from a lower middle-income country (LMIC) to upper middle-income country (UMIC) status, its national income per capita (GNI per capita of current US$) needs to increase from the current level of $1,700 (its 2022 figure) to at least $4,046 in 2030 (according to the World Bank 2022 classification ). Prior to the COVID-19 pandemic, Cambodia’s impressive economic growth rate over the past two decades made the vision for UMIC status by 2030 a viable target. However, the Cambodian economy was hard hit by the pandemic and subsequent regional and global economic shocks that resulted in rising inflation and growing geopolitical instability.
Leading up to the pandemic, Cambodia’s limited economic diversification had not greatly affected the rapid pace of growth (see figure below) but did limit its inclusiveness in who participated in that growth. Between 2010 and 2019, Cambodia went through a structural transformation involving rural-to-urban migration as workers transitioned from agriculture into industry and services. However, those structural economic changes may be reaching their limits. The horizontal shift into sectors producing higher value-added products and services has generated a one-off increase in productivity that is not sustainable long-term. Therefore, in the future, Cambodia’s economic growth will have to come from intra-sectoral diversification, which requires a vertical shift into higher value-added products and activities within all sectors. This type of diversification is often referred to as moving up the value-chain. Within manufacturing, moving up the value-chain involves greater participation in global supply chains, which Cambodia has initiated but needs to increase. This new type of structural transformation will require overcoming binding constraints related to human capital, business costs, and the quality of institutions and governance.
CDRI’s preliminary analysis and consultation workshops with relevant national and international stakeholders completed so far regarding its research on Cambodia’s 2030 Vision suggest that achieving the 2030 target is an ambitious task amidst current geopolitical challenges and volatile regional and global economic climate. Achieving UMI status also requires substantial reforms addressing the underlying constraints for long-term growth and development.
Participants at this year’s Outlook Conference reached a consensus around two additional goals that must be met in order to meet the 2030 Vision. First, reaching the 2030 Vision genuinely and sustainably will require Cambodia to go beyond merely generating economic growth. Instead, Cambodia must ensure its growth is inclusive, sustainable, and resilient. Prioritising policies that explicitly include women and people with disability by combatting discrimination in hiring and promotion, providing childcare subsidies, and ensuring higher wages and workplace security will only serve to strengthen Cambodia’s future workforce. Second, Cambodia must prioritise not only reaching the 2030 Vision but also build the foundations for future progress towards becoming a high-income country by 2050. Building in this awareness now will allow Cambodia to avoid the so-called middle-income trap experienced by many countries around the world. Both goals will require sustained attention to strengthening the foundations of human capital and institutions that underpin long-term development.
សុន្ទរកថារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៥
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលការអញ្ជើញចូលរួមពីសម្នាក់អ្នកមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេចចិត្តចំនួន ៥០០នាក់ ពីរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សាដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗជុំវិញគោលនយោបាយអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ នេះផ្អែកលើគម្រោងស្រាវជ្រាវកំពុងបន្តមួយរបស់វិទ្យាស្ថាន CDRI លើប្រធានបទ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០៖ ការវាយតម្លៃលើគោលដៅចំណូលមធ្យមកម្រិតខ្ពស់របស់ប្រទេសកម្ពុជាសម្រាប់កំណើនប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន”។ គម្រោងស្រាវជ្រាវនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយសំណួរសំខាន់ៗ ថាតើកម្ពុជានឹងសម្រេចចក្ខុវិស័យរបស់ខ្លួន ឬមិនសម្រេច នៅពេលណា និងដោយរបៀបណា។ ការស្រាវជ្រាវ ក៏វិភាគអាទិភាពរយៈពេលខ្លី មធ្យម និងវែងរបស់កម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ បានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមានឡើង និងកំណត់ទិសដៅគោលនយោបាយ និងយុទ្ធសាស្ត្រដែលភាគីពាក់ព័ន្ធសំខាន់ៗត្រូវយល់ដឹង ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សេចក្តីសង្ខេបចក្ខុវិស័យនេះបង្ហាញបរិការណ៍គោលដែលបានពិភាក្សាក្នុងសន្និសីទពាក់ព័ន្ធទៅនឹងហានិភ័យ និងកាលានុវត្តភាពនៅចំពោះមុខ មុនពេលយកចិត្តទុកដាក់ទៅលើ សកម្មភាពគោលនយោបាយបន្ទាន់នានាដែលចាំបាច់ ដើម្បីជំរុញប្រទេសកម្ពុជាឱ្យឆាប់បានសម្រេចចក្ខុវិស័យដែលជាមហិច្ឆតារបស់ខ្លួន។
ដើម្បីផ្លាស់ប្ដូរឋានៈកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប (LMIC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (UMIC) ចំណូលសម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ (GNI per capita of current US$) ត្រូវកើនឡើងពីកម្រិតបច្ចុប្បន្នចំនួន ១.៧០០ដុល្លារ (ជាតួលេខក្នុងឆ្នាំ២០២២) ទៅយ៉ាងហោចណាស់ចំនួន ៤.០៤៦ដុល្លារ ក្នុងឆ្នាំ២០៣០ (យោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០២២ )។ មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យចក្ខុវិស័យសម្រាប់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលអាចសម្រេចបាន។ ជាអកុសល សេដ្ឋកិច្ចកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានកំណើនអតិផរណា និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។
មុននឹងការមកដល់នៃជំងឺរាតត្បាត ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានកម្រិតរបស់កម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សម្ទុះលឿននៃកំណើននោះទេ (សូមមើលតួលេខខាងក្រោម) ប៉ុន្តែ វាប៉ះពាល់ដល់ព្រំដែនបរិយាបន្ន ទៅលើ អ្នកដែលចូលរួមចំណែកក្នុងកំណើននោះ។ នៅចន្លោះឆ្នាំ២០១០ និង២០១៩ ប្រទេសកម្ពុជាបានឆ្លងកាត់បរិវត្តកម្មរចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ពីព្រោះកម្លាំងពលកម្ម បានផ្លាស់ប្តូរពីរកសិកម្ម ទៅឧស្សាហកម្ម និងសេវាកម្មវិញ។ ទោះជាយ៉ាងនេះក្តី បរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងនេះ ប្រហែលជាឈានដល់ដែនកំណត់ហើយ។ ការពឹងផ្អែកទៅលើការបង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់លើវិស័យតែមួយចំនួន បានជួយបង្កើនផលិតភាពបណ្ដោះអាសន្ន ដែលមិនមាននិរន្តរភាពរយៈពេលវែង។ ដូច្នេះនាពេលអនាគត កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវកើតចេញពីការធ្វើពិពិធកម្មក្នុងរង្វង់វិស័យនានា ដែលតម្រូវឱ្យមានការផ្លាស់ប្តូរទៅការផលិត និងសេវាកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់លើគ្រប់វិស័យ។ ជាញឹកញាប់ ការធ្វើពិពិធកម្មប្រភេទនេះ ត្រូវបានហៅថា ជាការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃ។ នៅក្នុងវិស័យកម្មន្ដសាល ការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃ តម្រូវឱ្យមានការចូលរួមកាន់តែច្រើននៅក្នុង ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកម្ពុជាបានចាប់ផ្ដើមធ្វើរួចមកហើយ ប៉ុន្តែត្រូវចូលរួមឱ្យបានកាន់តែខ្លាំងថែមទៀត។ បរិវត្តកម្មរចនាសម្ព័ន្ធប្រភេទថ្មីនេះ នឹងតម្រូវឱ្យមានដំណោះស្រាយ ចំពោះឧបសគ្គទាក់ទងនឹងមូលធនមនុស្ស ថ្លៃដើមអាជីវកម្ម ព្រមទាំងគុណភាពស្ថាប័ន និងអភិបាលកិច្ច។
ថ្មីៗនេះ វិទ្យាស្ថាន CDRI បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងការវិភាគជាបឋម ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ទាក់ទងនឹងការស្រាវជ្រាវរបស់ខ្លួន ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០។ លទ្ធផលបានបង្ហាញឱ្យឃើញថា ការសម្រេចបាននូវគោលដៅឆ្នាំ២០៣០ គឺជាកិច្ចការប្រកបដោយមហិច្ឆតាមួយ ក្នុងពេលដែលមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលយ៉ាងរហ័សនៃបរិយាកាសសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ការសម្រេចបានឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារឱ្យមាន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ជាច្រើន ដើម្បីដោះស្រាយឧបសគ្គធំៗ ដែលរារាំងដល់កំណើន និងការអភិវឌ្ឍរយៈពេលវែង។
អ្នកចូលរួមក្នុងសន្និសីទចក្ខុវិស័យនៅឆ្នាំនេះ មានមតិឯកភាព ក្នុងការដាក់ឱ្យមានគោលដៅបន្ថែមចំនួនពីរទៀតដែលត្រូវបំពេញ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០។ គោលដៅទីមួយ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ យ៉ាងពិតប្រាកដ និងប្រកបដោយនិរន្តរភាព កម្ពុជាមិនត្រូវគិតត្រឹមតែធ្វើយ៉ាងណា ឱ្យមានកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ កម្ពុជាត្រូវតែធានាថា កំណើននោះគឺប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។ ការផ្តល់អាទិភាពលើគោលនយោបាយ ដែលរួមបញ្ចូលទាំងស្ត្រី និងជនពិការ តាមរយៈការប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងការជ្រើសរើសបុគ្គលិក និងការដំឡើងតួនាទី តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារ និងការធានាបាននូវ ប្រាក់ឈ្នួលខ្ពស់ និងសន្តិសុខនៅកន្លែងធ្វើការ នឹងធ្វើឱ្យកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា មានភាពរឹងមាំនាពេលអនាគត។
គោលដៅទីពីរ កម្ពុជាមិនត្រូវផ្តល់អាទិភាព ចំពោះតែការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន សម្រាប់វឌ្ឍនភាពនាពេលអនាគត ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។ ការគិតគូរបែបនេះ នឹងនាំឱ្យប្រទេសកម្ពុជាជៀសផុតពីអន្ទាក់នៃប្រទេសមានចំណូលមធ្យម ដែលប្រទេសជាច្រើនជុំវិញពិភពលោក ធ្លាប់បានជួបប្រទះ។
គោលដៅទាំងពីរនេះ ក៏នឹងតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិច្ច ក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃមូលធនមនុស្ស និងស្ថាប័នប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង។
លទ្ធផលនៃសន្និសីទនេះ បានសម្រេចចេញជាអាទិភាពកំណែទម្រង់គន្លឹះចំនួន ៧ ដែលមានសារៈសំខាន់ សម្រាប់ការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត។
កម្ពុជានឹងត្រូវពឹងផ្អែកលើភាពខ្លាំងរបស់ខ្លួន ដើម្បីសម្រេចបាននូវមហិច្ឆតាចក្ខុវិស័យឆ្នាំ២០៣០របស់ខ្លួន។ ភាពខ្លាំងទាំងនេះរួមមាន អ្នកដឹកនាំជំនាន់ថ្មីដែលមានសមត្ថភាពពេញលេញ កម្លាំងពលកម្មវ័យក្មេងដែលចេះបន្ស៊ាំខ្លួន នគរូបនីយកម្មយ៉ាងឆាប់រហ័ស ការចាប់យកឱកាសពីខាងក្រៅ ការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក កំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចកំពុងលូតលាស់ថ្មី និងការចាប់យកបច្ចេកវិទ្យាថ្មីៗ។ ទន្ទឹមនឹងនេះ កម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈម និងហានិភ័យសំខាន់ៗមួយចំនួន ដូចជា ការប្រែប្រួលសេដ្ឋកិច្ចសកលដែលមិនអាចទស្សន៍ទាយបាន ការកើនឡើងវិសមភាព ការកើនឡើងនៃការបំផ្លាញបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាលមនុស្សជំនាន់ថ្មីសម្រាប់កម្លាំងពលកម្មទំនើប។ កម្ពុជាត្រូវតែបន្តរបៀបវារៈនៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ និងត្រូវសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ រួមទាំងវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ ដូចជា CDRI ជាដើម ដើម្បីវិភាគ និងកំណត់អាទិភាពគោលនយោបាយពាក់ព័ន្ធ។
សុន្ទរកថារបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ថ្លែងក្នុងពិធីបិទសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៥
មុនការរាតត្បាតនៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា បានផ្តល់មូលដ្ឋានគ្រឹះ សម្រាប់ការឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប (LMIC) ខណៈដែលការធ្វើពិពិធកម្មសេដ្ឋកិច្ច និងអ្នកដែលមានលទ្ធភាពទទួលបានកំណើននោះ ប្រកបដោយបរិយាបន្ននៅមានកម្រិតនៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី កំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសកម្ពុជា ត្រូវតែកើតចេញពីប្រភពដែលរឹងមាំ និងចម្រុះ ហើយកំណើននេះដែរត្រូវបែងចែកប្រកបដោយសមធម៌ក្នុងចំណោមប្រជាពលរដ្ឋ។
បន្ថែមលើគោលដៅនៃចក្ខុវិស័យឆ្នាំ២០៣០ អ្នកចូលរួមក្នុងសន្និសីទចក្ខុវិស័យបានឯកភាពរួមគ្នាថា គោលដៅចំនួនពីរ ខាងក្រោមនេះ ត្រូវតែសម្រេចឱ្យបានក្នុងពេលដំណាលគ្នា៖